Taichi របស់​ក្រុមហ៊ុន​ASUS ត្រូវ​បាន​រចនា​ឡើង​អេក្រង់ ២ និង​ត្រូវ​បាន​ក្រុមហ៊ុន​ដដែល​នេះ ប្រកាស​ថា​មាន​នាទី ២ ដូច​អេក្រង់​ដែរ គឺ​ជា​Notebook ផង និង​ជា Tabletផង។
អេក្រង់​ទាំង​ពីរ​នេះ មាន​ទំហំ​មិន​ដូច​គ្នា​ទេ គឺ ១១,៦អ៊ីញ និង ១៣,៣អ៊ីញ រួម​ជាមួយ​​កម្រាស់​ស្ដើង ១៨ម.ម និង​ទម្ងន់​ ១,៣គីឡូ​ក្រាម។ Taichi ដំណើរការ​ដោយ processor ជា​ជំនាន់​ចុង​ក្រោយ​ប្រភេទ Intel Ivy Bridge Core i7, RAM ទំហំ 4GB ហើយ​ប្រើ SSD drive​ បំពាក់​មក​ជា​មួយ doul-band 802.11n Wi-Fi។














ASUS Taichi ខាង​លើ​នេះ បាន​បង្ហាញ​វត្តមាន​ក្នុង​ពិព័រណ៍​ បច្ចេកវិទ្យា Computex នៅ​ទី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​ចាប់​ពី​ថ្ងៃទី៥ ដល់ ទី៩ ឆ្នាំ​នេះ។​ ដក​ ស្រង់ ពី www.sabay.com.kh